0
0
收藏
分享

កិច្ចប្រជុំប្រចាំឆ្នាំ នៃអង្គការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយភាសាចិនក្រៅប្រទេសលើកទី ១៦ត្រូវបានធ្វើឡើងនៅខេត្តHenan​ ជាកន្លែងដែល "គំនិតផ្តួចផ្តើម Zhengzhou" ត្រូវបានចេញផ្សាយ

浏览量:28858
字号:
-
18
+

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កិច្ចប្រជុំប្រចាំឆ្នាំ នៃអង្គការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅក្រៅប្រទេសលើកទី ១៦ និងកម្មវិធីទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅក្រៅប្រទេសឆ្នាំ២០២៦ ក្រោមប្រធានបទ «ដំណើរទស្សនាខេត្តHenan ស្វែងយល់ពីប្រទេសចិន» បានចាប់ផ្តើមជាផ្លូវការនៅទីក្រុងZhengzhou ខេត្តHenan ប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍នោះ លោក Li Xiaohuan ប្រធានក្រុមហ៊ុន Henan Agricultural Investment Group Co., Ltd. លោក Fan Yong អគ្គនាយកក្រុមហ៊ុន Zhongyu Aviation Group និងលោក Huang Mao នាយកផ្នែកម៉ាកយីហោនៃ Chengming Food Industrial Park បានថ្លែងសុន្ទរកថាគន្លឹះក្នុងនាមជាតំណាងសហគ្រាសសំខាន់ៗរបស់ខេត្ត Henan។ 

អ្នកសារព័ត៌មានតំណាងស្ថាប័នដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយភាសាចិនក្រៅប្រទេស និងភ្ញៀវកិត្តិយសជាង ១០០ ស្ថាប័ន មកពីប្រទេស និងតំបន់ចំនួន ៤៧ នៅលើទ្វីបទាំង៥ បានជួបជុំគ្នានៅខេត្តHenan ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយព័ត៌មានទៅកាន់អន្តរជាតិ ការផ្លាស់ប្តូរអរិយធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅក្រៅប្រទេស។

នៅក្នុងកិច្ចប្រជុំនេះ «គំនិតផ្តួចផ្តើម Zhengzhou» ត្រូវបានប្រកាសផ្សព្វផ្សាយ ដោយអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយភាសាចិនជំរុញការផ្សព្វផ្សាយអត្តសញ្ញាណប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់វាលទំនាបភាគកណ្តាលរបស់ប្រទេសចិនទៅកាន់ពិភពលោក ព្រមទាំងជួយឱ្យសំឡេងរបស់ប្រទេសចិនត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ និងមានភាពត្រឹមត្រូវ។

ជាមួយគ្នានេះ តំណាងសហគ្រាសសំខាន់ៗរបស់ខេត្តHenan ក៏បានធ្វើបទបង្ហាញ និងណែនាំអំពីសហគ្រាសរបស់ខ្លួននៅក្នុងកិច្ចប្រជុំនេះផងដែរ។

បន្ទាប់ពីនេះ អ្នកសារព័ត៌មានតំណាងស្ថាប័នដែលជាសមាជិកនៃអង្គការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយភាសាចិនក្រៅប្រទេស នឹងបន្តធ្វើទស្សនកិច្ចសិក្សានៅតំបន់ផ្សេងៗ រួមមាន កំពង់ផែអាកាសចរណ៍Zhengzhou ក្រុងZhoukou ក្រុងShangqiu និងក្រុងNanyang ជាដើម។ កម្មវិធីនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១ ខែធ្នូ  ឆ្នាំ២០២៦។

编辑:XIU YIN

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...