0
0
save
share

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលជួបគណៈប្រតិភូក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំងប្រទេសចិន

pageviews:10487
font size:
-
18
+

នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥៖ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំងប្រទេសចិន។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅបរទេសចំនួន ១៥ ព្រមទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈផ្នែកច្បាប់ប្រមាណជាង ៣ពាន់នាក់។ ទន្ទឹមនេះ ក្រុមហ៊ុនគ្រោងនឹងបើកការិយាល័យនៅប្រទសកម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះ។

May be an image of one or more people, dais and text

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងចំណុចសំខាន់ៗមួយចំនួន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, របបលើកទឹកចិត្តវិនិយោគ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ បន្ថែមលើអ្វីដែលឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូន គណៈប្រតិភូក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH ក៏បានលើកឡើងនូវសំណួរមួយចំនួន ហើយឯកឧត្តមអគ្គលេខាធិការរងបានឆ្លើយជូនគ្រប់សំណួររបស់គណៈប្រតិភូយ៉ាងក្បោះក្បាយនិងពិស្តារ។

ប្រភពរូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit