0
0
save
share

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.)

pageviews:14093
font size:
-
18
+

នៅថ្ងៃទី 3 ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.)

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក(HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាបណ្ណធ្វើប្រតិបត្ដិការ យោងតាមលិខិតចុះតាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា និងបានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ(REACHS & PARTNERS Co.,Ltd)។

ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល(ដែលក្នុងនោះរួមមានអតិថិជនផងដែរ)របស់គ្រឹះស្ថាននេះ ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។

ការបញ្ជាក់របស់ធនាគារជាតិបែបនេះ បន្ទាប់ពីគ្រឹះស្ថាន ហួយវ័ន ផេ បានចេញប្រកាសបិទការិយាល័យទាំងអស់រួមទាំងប្រតិបត្តិការដកសាច់ប្រាក់នៅកម្ពុជាផងដែរ ដោយសារមានអតិថិជនសម្រុកដកលុយចេញពីគណនីច្រើន។ បើតាមសេចក្តីប្រកាសដែលត្រូវចែកចាយលើបណ្តាញសង្គម ការបិទសេវាកម្មដកប្រាក់បណ្តោះអាសន្នគឺចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ហើយការិយាល័យទាំងអស់របស់ក្រុមហ៊ុននឹងបិទទ្វារ។ ដូច្នេះដើម្បីធានាសុវត្ថិភាពប្រាក់របស់អតិថិជន ក្រុមហ៊ុនសម្រេចអនុវត្តវិធានការពន្យារការដកប្រាក់ជាដំណាក់កាល ក្រោយអតិថិជនសម្រុកដកលុយចេញពីគណនី។

គួរជម្រាបថា នៅក្នុងសេចក្ដីប្រកាសចេញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ធនាគារជាតិបានសង្កេតឃើញមានការចរាចរទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាសរបស់ធនាគារជាតិ និងសេចក្ដីថ្លែងការណ៍រួមរវាងធនាគារជាតិជាមួយភាគីពាក់ព័ន្ធ ដោយសកម្មភាពនេះអាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជនផងដែរ។

ធនាគារជាតិជម្រាបថា គិតមកទល់ពេលបច្ចុប្បន្នមិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិក្នុងការផ្ដល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូនៅឡើយទេ។

ធនាគារជាតិបានរម្លឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្ដិការដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ៕

ប្រភពរូបភាព៖ ធនាគារជាតិនៃកម្ពុជា

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit