(ហុងកុង, ចិន)៖ នាថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកា “ហិរញវត្ថុអាស៊ី ឆ្នាំ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមកពីជុំវិញពិភពលោក ថ្នាក់ដឹកនាំនៃតំបន់រដ្ឋបាលពិសេសហុងកុង ធុរជន អ្នកជំនាញ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដែលមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ មកពី ៦០ប្រទេស។
វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងមានកិច្ចពិភាក្សាដោយផ្តោតសំខាន់ទៅលើសេដ្ឋកិច្ចសកល ពាណិជ្ជកម្មអន្តរជាតិ វិស័យហិរញ្ញវត្ថុ និងការវិវត្តថ្មីៗនៃភូមិសាស្ត្រនយោបាយអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម Paul Chan រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃតំបន់រដ្ឋបាលពិសេសហុងកុង, លោកបណ្ឌិត Peter Lam ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុង និងជាអតីតប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និង ឯកឧត្តម Christopher Hui រដ្ឋមន្រ្តីក្រសួងសេវាហិរញ្ញវត្ថុ និងរតនាគារ តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមករវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង៕

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមវេទិកា “ហិរញវត្ថុអាស៊ី ឆ្នាំ២០២៦”
Aseantop
pageviews:14953
font size:
-
18
+

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"