ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦។
ពិធីនេះសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិនប្រចាំកម្ពុជា ដោយមានវត្តមានរបស់ ឯក ឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងតំណាងស្ថានទូតនៃប្រទេសសមាជិកមេគង្គ-ឡានឆាង ដែលនេះបង្ហាញពីភាពជោគជ័យជាបន្តបន្ទាប់ និងភាពជាដៃគូដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរួមគ្នាក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ។

ប្រភពរូបភាព៖ ក្រសួងការបរទេសកម្ពុជា

东盟头条APP移动端
comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"