0
0
save
share

កម្ពុជា បើកការដ្ឋានសាងសង់ វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដំបូងគេនៅកម្ពុជា

pageviews:49117
font size:
-
18
+

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ កម្ពុជាបានបើកការដ្ឋានសាងសង់ ស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដំបូងគេបង្អស់នៅកម្ពុជា ស្ថិតក្នុងខេត្តកោះកុង បន្ទាប់ពីបានចំណាយពេលសិក្សាអស់រយៈពេលមួយឆ្នាំកន្លងមក។ពិធីបើកការដ្ឋានសាងសង់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។ គម្រោងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកនេះ គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន China National Heavy Machinery Corporation។លោក Wang Wenbin បានមានប្រសាសន៍ថា៖ «ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយប្រភេទនេះដំបូងបង្អស់នៅកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់ថាមពលនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់ ព្រមទាំងជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ២០៣០»។លោកឯកអគ្គរដ្ឋទូតបានបន្តថា៖ «ចាប់តាំងពីឆ្នាំ២០១០មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន បានជួយឱ្យអត្រាផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥,៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតកើនដល់ ៦៣,២៣% ដែលជាចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ យើងមានឆន្ទៈជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត ដើម្បីបញ្ចូលកម្លាំងចលករសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា»។

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit