0
0
save
share

ក្រុមអ្នកសារព័ត៌មាន TVB​ News របស់ទីក្រុងហុងកុង បានធ្វើបទសម្ភាស៍ផ្តាច់មុខជាមួយឯកឧត្តម ឯក សំអុល សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន

pageviews:49174
font size:
-
18
+

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯក សំអុល សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបាន​អនុញ្ញាតអោយក្រុមអ្នកសារព័ត៌មាន TVB​ News របស់ទីក្រុងហុងកុង ជួបសម្ភាសន៍ផ្តាច់មុខនៅទីស្នាក់់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិន។​

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា ជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មអនឡាញ ពុំមែនជាសម្បុកឧក្រិដ្ឋកម្មអនឡាញដូចដែលមជ្ឈដ្ឋានពុំមានប្រភពច្បាស់លាស់បាន​លាបពណ៍មកលើកម្ពុជានោះទេ។

ឯកឧត្តមប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានបន្តថា រាជរដ្ឋាភិបាលនៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាអោយបង្ត្រាប និងលុបបំបាត់អោយអស់ពីកម្ពុជា នូវសកម្មភាពនានាដែលបម្រើអោយសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្រុមឧក្រិដ្ឋជន បានលួចសង្ខំប្រព្រឹត្តបទល្មើសនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅកម្ពុជា បានបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលមានគោលបំណងធំក្នុងការលុបបំបាត់អោយអស់នូវបញ្ហាឆបោកទាំងនេះ។

ឯកឧត្តមបានបន្តថា​  កម្ពុជាបានរងផលប៉ះពាល់ពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ ដែលឆ្លងពីប្រទេសជិតខាងមក ហើយភាគច្រើនបានហូរចូលពីទិសខាងលិចប្រទេសកម្ពុជា តែរាជរដ្ឋាភិបាលបានខិតខំ ចុះបង្រ្កាប ដោយចាប់មេឧក្រិដ្ឋជនធំៗមួយចំនួនបញ្ជូនទៅប្រទេសចិនវិញដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងការបង្កើតច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមនិងបេ្តជ្ញាចិត្តបោសសម្អាតអោយអស់ពីកម្ពុជា។

ក្រោយកម្ពុជាបានបើកយុទ្ធនាការបោសសម្អាត Online Scam អស់ អាជីរករ ក៍ដូចជាពលរដ្ឋកម្ពុជា និងជនបរទេសបានបង្ហាញនូវក្តីសប្បាយរីករាយជាមួយនិងស្នាមញញឹមនិងមិនបានទទួលរងផលប៉ះពាល់អ្វីពីបង្ហាញនេះនោះទេ ដែលអាចបញ្ជាក់បានថា កម្ពុជា មិនបានរួមចំណែកទទួលផងអ្វីៗឡើយពីការឆបោកទាំងនេះ ដូចអ្វីដែលត្រូវបានគេលាបពណ៍នោះទេ។

ឯកឧត្តម ឯក សំអុលសង្ឃឹមថាក្រោយចប់បទសម្ភាស៍របស់ក្រុមសារព័ត៍មានរបស់ TVB News នៃទីក្រុងហុងកុងនាពេលនេះ និងត្រូវបានផ្សព្វផ្សាយទៅកាន់ប្រជាជនចិន និងពិភពលោក និងបានបង្ហាញអោយឃើញពីភាពស្អាតស្អំរបស់កម្ពុជា៕

ប្រភពរូបភាព៖ សមាគមមិត្តភាពកម្ពុជា-ចិន

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit