0
0
save
share

ជំនួបប្រមុខការទូតកម្ពុជា-ចិន៖ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម វ៉ាង យី ពិភាក្សាផ្ដោតលើស្ថិរភាពតំបន់ និងបញ្ហាព្រំដែនកម្ពុជា-ថៃ

pageviews:48252
font size:
-
18
+

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កា ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងពេលកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែឧសភា ជាពិសេសចំពោះការអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់ ដែលដឹកនាំដោយ លោក វ៉ាង យី ផ្ទាល់។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើការវិវត្តថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕

ប្រភពរូបភាព៖ ក្រសួងការបរទេសកម្ពុជា

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit