0
0
save
share

កម្មវិធីរត់ដើម្បីមនុស្សធម៌ «(Run for Charity)» លើកទី២ ប្រមូលបានថវិកាចំនួន ១០៤លានរៀល ដើម្បីជូនមូលនិធិគន្ធបុប្ជាកម្ពុជា

pageviews:32031
font size:
-
18
+

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ  ព្រឹត្តិការណ៍រត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» គឺជាព្រឹត្តិការណ៍រត់លើកទី២ រៀបចំដោយក្រសួងព័ត៌មាន និងស្ថាប័នសារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News) បានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណសួនអេកូផាក (Eco Park) នៃបុរី ប៉េង ហួត បឹងស្នោរ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព្រឹត្តការណ៍រត់ «ដើម្បីកុមារ ដើម្បីអនាគតយើង» គឺមានអ្នកចូលរួមរត់ចំនួន ១ ៧០០នាក់ មាន ១១ សញ្ជាតិ ហើយការរៀបចំព្រឹត្តការណ៍នេះឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពកុមារ និងរួមចំណែកជួយសង្គម។ ប្រាក់ចំណូលទាំងអស់ពីការចូលរួម នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ចូលរួមជាមួយយើងថ្ងៃនេះ ដើម្បីផ្លាស់ប្តូរអនាគតកុមារ! រត់ដើម្បីកុមារ! ថ្ងៃនេះ យើងរត់មិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែយើងរត់ដើម្បីកុមារ រត់ដើម្បីក្តីសង្ឃឹម និងរត់ដើម្បីអនាគតរួមរបស់យើង។ រាល់ជំហានរបស់យើងថ្ងៃនេះ គឺជាជំហាននៃក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងអនាគតល្អប្រសើរសម្រាប់កុមារ»។


ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាសកម្មភាពលើកកម្ពស់សុខភាព និងការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការចែករំលែករបស់ប្រជាពលរដ្ឋខ្មែរ ចំពោះកុមារដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ថវិកាដែលប្រមូលបានពីការចូលរួមរត់ និងការចូលរួមឧបត្ថម្ភពីសប្បុរសជននានានឹងត្រូវយកទៅចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងបេសកកម្មផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងឥតគិតថ្លៃជូនកុមារកម្ពុជា រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ប្រភពរូបភាព៖ ស្ថាប័នសារព័ត៌មានអាស៊ានថបញូស៍ (ASEAN Top News)

editorXIUYIN

comment 0 Please maintain a civil and rational discourse online and comply with the "News Commentary Service Agreement"

avatar
commit