នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។


តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិន បានជួយគាំទ្រទៅលេីការសាងសង់អាគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រេីដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។

ក្នុងដំណេីរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលនូវបទបង្ហាញពីសមិទ្ធផល ដំណេីរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពបច្ចេកទេសនៃការប្រេីប្រាស់ឧបករណ៍ទំនេីបៗ ដែលសរបញ្ជាក់ពីសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពដែកថែប តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទំនេីបកម្មវិស័យកសិកម្ម និងការលេីកកម្ពស់ការងារពិសោធន៍ស្រាវជ្រាវ៕



ប្រភពរូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》